កំណែទំរង់ប្រព័ន្ធតុលាការ

សង្គមស៊ីវិល កំពុងធ្វើការដើម្បីសង្គមរីកចំរើនបានមើលឃើញថា ប្រព័ន្ធតុលាការក្នុងស្រុកខ្មែរនាបច្ចុប្បន្ននេះមិនទាន់មានទំរង់ល្អនៅឡើយទេ។ អំពើពុករលួយកំពុងតែកើតមានឡើងនៅក្នុងប្រព័ន្ធតុលាការដែលធ្វើអោយមានការឈឺចាប់ដល់យើងគ្រប់ៗគ្នា។ ហើយបានមើល​ឃើញទៀតថា​តុលាការជាឧបករណ៍របស់អ្នកមានអំណាច និងទ្រព្យសម្បត្តិ ជាពិសេសជាឧបករណ៍សំរាប់កៀបសង្កត់អ្នកប្រឆាំង និងអ្នកនិយាយការ​ពិតពី​បញ្ហា​អសកម្មទាំងឡាយដែលកើតមាននៅក្នុងសង្គម ដូចដែលបញ្ហាបានស្តែងចេញអោយឃើញអំពីការប្រើប្រព័ន្ធតុលាការដើម្បី​បង្អាក់សកម្មភាព​ប្រជាពលរដ្ឋស្លូតត្រង់ ក្នុងសកម្មភាពតវ៉ា និង ការតស៊ូមតិទាមទារសិទ្ធិរបស់ខ្លួនតទល់នឹងអំពើរំលោភបំពានយកដីពីអ្នកមានអំណាច និង​ទ្រព្យសម្បត្តិ។ ជាក់ស្តែងបានកើតឡើងទៅលើអ្នកភូមិបឹងកក់កន្លងមក គឺវាពិតជារឿងអយុត្តធម៌ និងមិនអាចទទួលយកបានឡើយ។ ហេតុនេះ​ហើយបានជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយអំពីកំណត់ត្រារបស់ខ្លួនដែលកត់សំគាល់ឃើញថាត្រូវតែមានកំណែទំរង់ប្រព័ន្ធ​តុលាការ។

សូមចុចឯកសារភ្ជាប់ខាងក្រោមនេះដើម្បីអានសេចក្តីប្រកាសជាភាសាខ្មែរ និង អង់គ្លេស

CCHR Briefing Note – Judicial Reform_KHM
CCHR Briefing Note – Judicial Reform

ស្វែងយល់អំពីប្លក

Blog គឺ​ជា​គេហទំព័រ​ផ្ទាល់​ខ្លួន ។ យើង​អាច​មើល​ប្លក​បាន​ទាំង​អស់​គ្នា​នៅ​លើ​ពិភពលោក ខុស​ពី ហ្វេសបុក​ដែល​យើង​បាន​ស្គាល់​ទាំង​អស់​នោះ​។ ប្លក មាន​លក្ខណៈ​ងាយ​ស្រួល​សាមញ្ញ​មួយ ងាយ​ស្រួល​ដល់​អ្នក​អាន​ជាង​ការ​អាន​អត្ថបទ​នៅ​លើ​ហ្វេសបុក ងាយ​ស្រួល​រក​ឯកសារ​ដែល​យើង​បាន​បញ្ជូល​ពី​មុន វា​គឺ​ជា​កំរង​ឯក​សារ​មួយ​ដែល​យើង​រក្សា​ទុក​នៅ​ក្នុង​កុំ​ព្យូទ័រ​របស់​យើង។ ប្លក​ប្រៀប​ដូច​ដែល​យើង​សរសេរ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​ផង​ដែរ​។ ចែក​រំ​លែក​ពត៌មាន​ទៅ​សង្គម និង​អាច​ទទួល​បាន​ការ​រិះ​គន់​វិញ​ផង​ដែរ​។ ប្លក​មាន​៥​ប្រភេទ ១ បែប​លក្ខណៈ​សរសេរ ២ប្រភេទ​ជា​លក្ខណៈ​រូបភាព ៣ មាន​លក្ខណៈ​ថត​សំឡេង ៤ លក្ខណៈវីដេអូ ៥ គឺ​លក្ខណៈ​ចំរុះ​ទាំង​៤​ខាង​លើ​បញ្ជូល​គ្នា។ គួរ​កត់​សំគាល់​ផង​ដែរ​ថា សីហនុ​អតីត​ព្រះមហាវីរៈក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​មាន​ប្លក​មុន​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ២០០៣ ហើយ​អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ដោយ​មិន​ទាន់​ច្បាស់​ការណ៍​ថា នរោត្តម​សីហនុ​ក៏ប្រហែល​ជាព្រះអង្គជាក្សត្រដំបូងគេផងដែរនៅលើពិភពលោក​ដែលបានប្រើប្រាស់​ប្លក​​​។

Angkor Wat

DSC07049

Angkor Wat in Cambodia

ប្រាសាទ​អង្គរវត្ត​គឺ​ជា​ស្នា​ដៃ​កេរ​របស់​បុព្វបុរស​ខ្មែរ​យើង​ដែល​បាន​បន្សល់​ទុក​អោយ​កូន​ចៅ​ជំនាន់​ក្រោយ រហូតមក​ដល់​សព្វ​ថ្ងៃ​នេះ​ប្រាសាទ​បាន​​ល្បីល្បាញ​ខ្ទរខ្ទារ​ទូទាំង​សកល​លោក​ដែល​អ្នក​រាល់​គ្នា​បាន​លឺ​ហើយ​ពិត​ជា​មាន​បំណង​ចង់​មក​ឃើញ​អោយ​បាន​ផ្ទាល់​នឹង​ភ្នែក​អំពី​ស្នាដៃ​ដ៏មហា​អស្ចារ្យ​នេះ។